កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ប្រុញ សុភាណា អគ្គលេខាធិការ នៃ អ.ក.ជ.ប.អ. បានដឹកនាំក្រុមការងារចូលរួម «កិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (STS) នៃការត្រៀមចាកចេញរបស់ កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច របស់លេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសអន្តរក្រសួង៖ ដើម្បីអនុម័តកម្រិតបច្ចេកទេសលើឯកសារទស្សនទានអំពីការរៀបចំ STS និងការរៀបចំឯកសារ យុទ្ធសាស្ត្រនិងអាទិភាពគន្លឹះ» នៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ នៃក្រសួងផែនការ និងមានវត្តមានចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ ៤០រូប។




