កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មន្រ្ដីនៃ អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងផ្ទៃក្នុងស្តីពី ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៥-២០៣៥ ដែលបង្ហាញដោយ លោក និន វុទ្ធី ប្រធានការិយាល័យគតិយុត្ត និងសហប្រតិបត្តិការ នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ. និងមានការចូលរួមពី មន្រ្ដីផ្នែកផែនការ និងសហប្រតិបត្តិការ មន្រ្ដីផ្នែកសិក្សាស្រាវជ្រាវ មន្ត្រីផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ និងមន្រ្ដីស្ម័គ្រចិត្តចំនួន ១១រូប។






