អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ

ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ន គឹមអុល អនុប្រធានផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំវគ្គវណ្តុះបណ្តាលលើប្រធានបទ ស្តីពី “ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ” ដល់មន្ត្រីស្ម័គ្រចិត្ត។
គោលបំណងផ្តល់ចំណេះដឹងជាមូលដ្ឋានទាក់ទងនឹង បច្ចេកទេស នៃការរៀបចំប្រព័ន្ធការងារបែបអាជីព (ក្របខណ្ឌ, កម្រិតបណ្តុះបណ្តាល, កាំប្រាក់ និងអត្ថប្រយោជន៍, ច្រកចូលបម្រើការងារក្នុងវិស័យមុខងារសាធារណៈ) និងនីតិវិធីនៃការឡើងថ្នាក់ និងឋានន្តរស័ក្តិរបស់មន្ត្រីរាជការស៊ីវិល និងលក្ខខណ្ឌ នៃការចូលនិវត្ត និងរបៀប នៃការគណនាប្រាក់សោធននិវត្តន៍ និងលក្ខខណ្ឌទទួលបានអត្ថប្រយោជន៍ផ្សេងៗក្រោយពេលចូលនិវត្តន៍ផងដែរ។

Related posts

ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អញ្ចើញអម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសជំនួបជាមួយ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវ

Admin

អ.ក.ជ.ប.អ. បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

Admin

#ប្រកាស លេខ២៤៧/២២ ក.ប/ប្រ.ក.ខ.ល ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣

Admin