អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយសាធារណរដ្ឋកូរ៉េ

(ខេត្តសៀមរាប)៖ ឯកឧត្ដម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយគណៈប្រតិភូ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ នៅទីរួមខេត្តសៀមរាប។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងចូលរួមអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រផ្នែកបច្ចេកទេសផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងាររួមមាន ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល។

Related posts

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET DAY ឆ្នាំនេះ ជាកាលានុវត្តភាពថ្មីមួយទៀត ធ្វើឲ្យកម្ពុជាមានធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ

Admin

កិច្ចប្រជុំពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តជំរុញការវិនិយោគក្នុងវិស័យយានយន្ត

Admin

មន្រ្ដី អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញផ្ទៃក្នុង ស្តីពី គោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ២០១៥-២០២៥…

Admin