អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តអនុវត្តគម្រោងប្រឹក្សាគោលនយោបាយការងារ ឆ្នាំ២០២៥

(សេអ៊ូល សាធារណរដ្ឋកូរ៉េ)៖ គណៈប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ បានបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្តោតលើផ្នែកអាទិភាពសំខាន់ៗចំនួនបួនក្នុងវិស័យការងារ គឺប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាលដោយវិទ្យាស្ថានជាតិការងារ។ ទស្សនកិច្ចនេះស្ថិតក្រោមគម្រោងប្រឹក្សាគោលនយោបាយការងារឆ្នាំ២០២៥ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ (Korea Labour and Employment Service-KLES) ដែលជាអង្គភាពចំណុះឱ្យក្រសួងមុខរបរ និងការងារកូរ៉េ ក្នុងគោលបំណងពង្រឹងការកសាងសមត្ថភាពមន្រ្តីជំនាញ ព្រមទាំងផ្តល់អនុសាសន៍អំពីការរៀបចំគោលនយោបាយការងារស្របតាមបរិបទកម្ពុជា។

Related posts

ដំណឹងល្អ! បងប្អូនកម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦

Admin

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធី POWER BI សម្រាប់ការវិភាគទិន្នន័យ»

Admin

សិក្ខាសាលាចែករំលែក ចំណេះដឹង បទពិសោធន៍ស្ដីពី «ការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត និងការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ» និង «ទស្សនៈវិស័យការងារ និង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា»

Admin