អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាព ចូលរួមពីគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ក.ជ.ប.អ.។

កិច្ចប្រជុំនេះមានការធ្វើបទបង្ហាញ អំពីលទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ពី ១).ផ្នែកផែនការ និងសហប្រតិបត្តិការ ២).ផ្នែកសិក្សាស្រាវជ្រាវ ៣).ផ្នែកគាំទ្រទូទៅ និងហិរញ្ញវត្ថុ ។

Related posts

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយសាធារណរដ្ឋកូរ៉េ

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០២៥

Admin

ប្រកាសស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥

Admin