អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Author : Admin

មន្រ្ដីនៃ អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងផ្ទៃក្នុងស្តីពី ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៥-២០៣៥

Admin
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មន្រ្ដីនៃ អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងផ្ទៃក្នុងស្តីពី ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៥-២០៣៥ ដែលបង្ហាញដោយ លោក និន វុទ្ធី ប្រធានការិយាល័យគតិយុត្ត និងសហប្រតិបត្តិការ នៅបន្ទប់ប្រជុំ អ.ក.ជ.ប.អ....

កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ តំណាងភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិក ខណៈតំណាងភាគីនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក

Admin
កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ តំណាងភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិក ខណៈតំណាងភាគីនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក។ (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រោមអធីបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ២លើក កិច្ចប្រជុំទ្វេភាគី ចំនួន ៣លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជក ចំនួន ៣លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម......

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា...

កិច្ចប្រជុំពិភាក្សា និងពិភាក្សាស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកិច្ចការពាក់ព័ន្ធ

Admin
កិច្ចប្រជុំពិភាក្សា និងពិភាក្សាស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកិច្ចការពាក់ព័ន្ធ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. បានអម ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួម «កិច្ចប្រជុំពិភាក្សា និងពិភាក្សាស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកិច្ចការពាក់ព័ន្ធ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតី ឯកឧត្តម បាន កុសល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (គ.យ.ប.) ដែលមានសមាភាព​ចូលរួមពីស្ថាប័នពាក់ព័ន្ធប្រមាណជា ២០រូប។...

កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤

Admin
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ថុន្នី ច័ន្ទលីនដា តំណាង ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃ អ.ក.ជ.ប.អ. បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤ ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍...

សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤(២០២៥-២០២៦)

Admin
...

លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦)

Admin
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦...

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់»

Admin
ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បប​រមា បានអញ្ជើញជា​អធិបតី​បើកសិក្ខាសាលា​ត្រី​ភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋ​កិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួ​លអប្បបរមា​នៅកម្ពុជា និង​ក្នុង​តំបន់»...

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយសាធារណរដ្ឋកូរ៉េ

Admin
ឯកឧត្ដម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយគណៈប្រតិភូ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ នៅទីរួមខេត្តសៀមរាប...

ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer

Admin
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអម ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា...