អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយសាធារណរដ្ឋកូរ៉េ

(ខេត្តសៀមរាប)៖ ឯកឧត្ដម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងមុខរបរសម្រាប់ ឆ្នាំ២០២៥-២០២៨ ជាមួយគណៈប្រតិភូ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ នៅទីរួមខេត្តសៀមរាប។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងចូលរួមអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រផ្នែកបច្ចេកទេសផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងាររួមមាន ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល។

Related posts

សិក្ខាសាលាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយស្តីពី មុខរបរ និងការងារឆ្នាំ២០១៥-២០២៥

Admin

សិក្ខាសាលាការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ទីតាំងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS)

Admin

កិច្ចប្រជុំពិនិត្យ និងផ្តល់ការឯកភាពលើសេចក្តីព្រាងរបាយការណ៍ រដ្ឋាភិបាលសម្រាប់ «ការត្រួតពិនិត្យ គោលនយោបាយពាណិជ្ជកម្មលើកទី៣»

Admin