អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពី “ការត្រៀមខ្លួនចូលទីផ្សារការងារ” នៅអគារ KAMPUS នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពី “ការត្រៀមខ្លួនចូលទីផ្សារការងារ” ទីតាំងអគារ KAMPUS នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
សមាសភាពគ្រូឧទ្ទេសមកពីផ្នែកសិក្សាស្រាវជ្រាវ គឺលោក ខាន់ គឹម ហួន ប្រធានការិយាល័យប្រមូល និងគ្រប់គ្រងទិន្នន័យ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
នឹងចូលរួមធ្វើបទបង្ហាញស្ដីពី “យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” ផងដែរ។
សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់និស្សិតអំពីបច្ចុប្បន្នភាព
សេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា, បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ នៃប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់យន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា,បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់កម្មវិធី POWER BI សម្រាប់ការវិភាគទិន្នន័យ»

Admin

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin

លិខិតគោរពជូនពរពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

Admin