អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា
News

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ”

នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យមេគង្គកម្ពុជា ក្នុងការរៀបចំ សិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ច ទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” និង “ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ” តាមប្រព័ន្ធអនឡាញ Zoom ដែលមាននិស្សិតចូលរួមចំនួន៧១នាក់។
សមាសភាពគណៈអធិបតី និងគ្រូឧទ្ទេសរួមមាន៖
១.លោកសាស្រ្តារចារ្យបណ្ឌិត កាយ រិទ្ធី
សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមេគង្គកម្ពុជា
២.លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ
នៃទីភ្នាក់ងារជាតិមុខរបរ និងការងារធ្វើបទបង្ហាញអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ
៣.លោក ខាន់ គឹមហ៊ួន មន្ត្រីផ្នែកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាពសេដ្ឋកិច្ចទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមា
សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្កើនចំណេះដឹងបន្ថែមដល់និស្សិតអំពីបច្ចុប្បន្នភាព
សេដ្ឋកិច្ច ទីផ្សារការងារ ប្រាក់ឈ្នួល និងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា, បច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ នៃប្រាក់ឈ្នួលអប្បបរមា និងយន្តការនៃការកំណត់យន្តការនៃការកំណត់ប្រាក់ឈ្នួលនៅកម្ពុជា,បង្កើនចំណេះដឹងអំពី ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសការងារ ដល់និស្សិត ដែលមានចំណាប់អារម្មណ៍ ឬកំពុងសិក្សាមុខជំនាញពាក់ព័ន្ធ។

Related posts

អ.ក.ជ.ប.អ. និងសាកលវិទ្យាល័យវេស្ទើនបានរៀបចំសិក្ខាសាលាស្តីពី «លើកកម្ពស់ការយល់ដឹងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងប្រទេសកម្ពុជា»

Admin

មន្រ្ដីនៃ អ.ក.ជ.ប.អ. បានរៀបចំបទបង្ហាញចែករំលែកចំណេះដឹងផ្ទៃក្នុងស្តីពី ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៥-២០៣៥

Admin

ឯកឧត្ដម ប្រុញ សុភាណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អញ្ជើញអម ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមក្នុងពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

Admin