សិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការវិជ្ជាជីវៈតំណាងភាគីនិយោជក និងអង្គការវិជ្ជាជីវៈតំណាងភាគីកម្មករនិយោជិតលើសេចក្តីព្រាង “គោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥” លើកទី២
នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រុញ សុភាណា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដឹកនាំក្រុមការងារចូលរូមសិក្ខាសាលាពិគ្រោះយោបល់ជាមួយអង្គការវិជ្ជាជីវៈតំណាងភាគីនិយោជក និងអង្គការវិជ្ជាជីវៈតំណាងភាគីកម្មករនិយោជិតលើសេចក្តីព្រាង “គោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥” ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។
សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការវិជ្ជាជីវៈតំណាងភាគីនិយោជក និងអង្គការវិជ្ជាជីវៈតំណាងភាគីកម្មករនិយោជិតក្នុងគោលបំណងដើម្បីបន្ស៊ី និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីនយោបាយជាតិនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ ព្រមទាំងធានាសង្គតិភាព ភាពប្រទាក់ក្រឡាជាមួយក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ និងអនុវិស័យពាក់ព័ន្ធនានា។









