កិច្ចប្រជុំពិភាក្សា និងពិភាក្សាស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកិច្ចការពាក់ព័ន្ធ
កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត គី សេរីវុធ អគ្គលេខាធិការរង នៃ អ.ក.ជ.ប.អ. បានអម ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួម «កិច្ចប្រជុំពិភាក្សា និងពិភាក្សាស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកិច្ចការពាក់ព័ន្ធ» នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតី ឯកឧត្តម បាន កុសល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (គ.យ.ប.) ដែលមានសមាភាពចូលរួមពីស្ថាប័នពាក់ព័ន្ធប្រមាណជា ២០រូប។





