ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
(ភ្នំពេញ)៖ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់» ដែលរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងភាគីអង្គការវិជ្ជាជីវៈរបស់និយោជកប្រមាណ ១៣០រូប។
